លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អុីរ៉ង់បាននិយាយថា អុីរ៉ង់ “នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកឡើយ”។
នៅក្នុងការបង្ហោះមួយនៅលើ X លោក Larijani ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់របស់អុីរ៉ង់ បានធ្វើសេចក្តីថ្លែងការណ៍នេះដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា ទីក្រុងតេអេរ៉ង់បានទាក់ទងទីក្រុងវ៉ាស៊ីនតោនតាមរយៈអន្តរការីដើម្បីបន្តការចរចា។ លោក Larijani អតីតទីប្រឹក្សាសំខាន់របស់អតីតមេដឹកនាំកំពូល Ali Khamenei បានអះអាងថា កងកម្លាំងអុីរ៉ង់ “មិនបានផ្តួចផ្តើមជម្លោះបច្ចុប្បន្នទេ”។
រដ្ឋាភិបាលលីបង់បើកកិច្ចប្រជុំបន្ទាន់
រដ្ឋាភិបាលលីបង់បានកោះប្រជុំបន្ទាន់មួយនៅម៉ោង ៨:០០ ព្រឹកម៉ោងក្នុងស្រុកថ្ងៃនេះ ទី ២ ខែមីនា បន្ទាប់ពីការបាញ់ផ្លោងទៅវិញទៅមករវាងអុីស្រាអែល នឹងកងកម្លាំងហេសបូឡានៅតាមព្រំដែនលីបង់។
សាលារៀនជាច្រើននៅក្នុងរដ្ឋធានីបេរូតបានបើកទទួលអ្នកជម្លៀស បន្ទាប់ពីកងទ័ពអុីស្រាអែលបានណែនាំប្រជាជននៅក្នុងការតាំងទីលំនៅចំនួន ៥២ នៅព្រំដែនលីបង់ឱ្យជម្លៀសចេញ និងបានបញ្ជាក់ពីផែនការវាយប្រហារហេសបូឡា៕ ដោយធីរីណា
រូបថត: dantri










