ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ជំនួបពិភាក្សាបន្ទាន់​ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ​៖​ គណៈអភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ(UN) បានចាប់ផ្តើមជំនួបបន្ទាន់របស់ខ្លួននៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងមកនេះ ។ ជំនួបនេះ ត្រូវបានធ្វើឡើង តាមសំណើរបស់រុស្ស៊ី ។

ជំនួបបន្ទាន់នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមឡើងរយៈពេល ១ ម៉ោង មុនជំនួបប្រចាំត្រីមាសតាមកាលកំណត់នៃគណៈអភិបាលដែលកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានស្ថិតក្នុងរបៀបវារៈរួចទៅហើយ ។

ក្រុមមន្រ្តីការទូត និយាយថា ពុំមានការចង្អុរបង្ហាញណាមួយបញ្ជាក់ថា ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បានរងការវាយប្រហារកាលពីថ្ងៃសៅរ៍នោះឡើយ ។

ខណៈពេលនោះដែរ អឌ្ឍចន្ទក្រហមអ៊ីរ៉ង់និយាយថា មនុស្សយ៉ាងហោច ៥៥៥នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពី ២ថ្ងៃមុន ។ 

ពួកគេនិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា បន្ទាប់ពីការវាយប្រហារភេរវកម្មដោយអ៊ីស្រាអែល-អាមេរិក ដែលបានធ្វើឡើងនៅក្នុងតំបន់ផ្សេងៗនៃប្រទេសរបស់យើង ទីក្រុងចំនួន ១៣១ បានរងផលប៉ះពាល់រហូតមកដល់ពេលនេះ ហើយជនរួមជាតិរបស់យើងយ៉ាងតិច ៥៥៥នាក់ ត្រូវបានសម្លាប់ ។

ដោយឡែក ក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ បានសន្យាបំពេញតួនាទីរបស់ខ្លួនក្នុងការតតាំងជាមួយការឈ្លានពាន ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print