អ៊ីស្រាអែលសម្លាប់មនុស្សជាង ៣០នាក់នៅលីបង់ និងប្តេជ្ញាពង្រីកការវាយប្រហារ បន្ទាប់ពីក្រុមហេសបូឡាបាញ់រ៉ូកែត​ ក្រោយការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ​៖​ អាជ្ញាធរបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ នៅថ្ងៃចន្ទទី២​មីនានេះ បន្ទាប់ពីការបាញ់រ៉ូកែតពីក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

យោធាអ៊ីស្រាអែល​ បានសន្យាថា នឹងបង្កើនការវាយប្រហាររបស់ខ្លួនលើប្រទេសនេះ និងធ្វើឲ្យក្រុមហេសបូឡារងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីបានបើកការវាយប្រហារជាច្រើនលើកនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត និងភាគខាងត្បូងប្រទេសលីបង់ ដែលជាតំបន់ដែលក្រុមហេសបូឡាគ្រប់គ្រង។

ការកើនឡើងភាពតានតឹង បានកើតឡើង ខណៈដែលអាជ្ញាធរលីបង់ ដែលបានព្យាយាមជួយសង្គ្រោះប្រទេសនេះពីផលវិបាកណាមួយនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បាននិយាយថា ការបាញ់រ៉ូ របស់ហេសបូឡាបានផ្តល់ “លេស” ដល់អ៊ីស្រាអែលដើម្បីបង្កើនការវាយប្រហាររបស់ខ្លួន។

ការវាយប្រហាររបស់ហេសបូឡាលើអ៊ីស្រាអែលពេញមួយយប់ គឺជាលើកដំបូងដែលចលនាលីបង់ បានអះអាងទទួលខុសត្រូវចំពោះប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលព្យាយាមបញ្ចប់អរិភាពជាងមួយឆ្នាំរវាងប្រទេសទាំងពីរ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print