លោក​ ម៉ាក្រុង ប្រធានាធិបតីបារាំង ប្រកាសបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរបារាំង ឆ្លើយតបនឹងហានិភ័យជម្លោះសកល

ចែករំលែក៖

ទីក្រុង​ប៉ារីស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ បាននិយាយថា​ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង​ នៅថ្ងៃចន្ទទី​០២​ ខែមីនា​ ឆ្នាំ​២០២៦​ បានប្រកាសថា បារាំងនឹងបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ និងពង្រឹងសមត្ថភាពកំញើញរបស់ខ្លួន ស្របពេលដែលហានិភ័យនៃជម្លោះសកល ដែលអាចឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។

ថ្លែងសុន្ទរកថាចេញពីមូលដ្ឋាននាវាមុជទឹកនៅក្នុងតំបន់ ប្រ៊ីតតានី (Brittany) លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន យើងកំពុងឆ្លងកាត់ដំណាក់កាលនៃភាពវឹកវរផ្នែកភូមិសាស្ត្រនយោបាយ ដែលពោរពេញទៅដោយហានិភ័យដ៏គ្រោះថ្នាក់បំផុត»។

...

ទន្ទឹមគ្នានេះ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ការពង្រឹងប្រព័ន្ធការពារ និងសមត្ថភាពកំញើញនុយក្លេអ៊ែររបស់ប្រទេសបារាំងឱ្យ «កាន់តែរឹងមាំ» ជាងមុន គឺជាភាពចាំបាច់មិនអាចខ្វះបាន ក្នុងកាលៈទេសៈដ៏តានតឹងនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print