ភ្នំពេញ÷ ប្តីប្រពន្ធ២នាក់បានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តព្រូសបើកបុកម៉ូតូរបស់ពួកគាត់នៅចំណុចភ្លើងស្តុប។
ហេតុការណ៍នេះគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង ២០នាទីយប់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវបេតុងវត្តអង្គតាមិញ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1JW-8163 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់ទៀត(ប្តីប្រពន្ធ) លុះមកដល់ចំណុចភ្លើងស្តុបខាងលើក៏មានរថយន្តព្រូស១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AD-7190 បើកមកដល់ក៏ជ្រុលទៅបុកនម៉ូតូខាងលើបណ្តាលអោយរងការខូចខាត ចំណែកអ្នកជិះម៉ូតបានរងរបួសទាំង២នាក់ប្តីប្រពន្ធ ករណីនេះគេសង្ស័យថាអាចមានភាគីណាមួយបើកបំពានភ្លើងស្តុប។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជាបណ្តោះអាសន្ន៕
ដោយ÷ចន្ទ លីហ្សា










