រឿង​ក្ដី​ជនជាតិ​បារាំង​រំលោភ​ផ្លូវ​ភេទ​កុមារ​កម្ពុជា​ សវនាការ​១០លើក​ហើយ​មិន​ឃើញ​លទ្ធផល​

ចែករំលែក៖

ខេត្តកណ្តាល៖ ចាត់ទុកថាជារឿងមិនធ្លាប់មានមួយដែរ ដែលរឿងក្ដីបុរសជនជាតិបារាំងម្នាក់ជាប់ចោទពីបទ ” ទិញពេស្យាចារកុមារជាច្រើននាក់ ” ត្រូវបានតុលាការខេត្តកណ្ដាលបើកសវនាការជាបន្តបន្ទាប់សរុប១០លើកទៅហើយ នៅពុំទាន់ឃើញលទ្ធផល ។

សាលាដំបូងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បើកសវនាការលើជនជាប់ចោទឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយមានលោក ទី សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ទេព មុនិន្ទ ជាតំណាងអយ្យការ ។

ប៉ុន្តែជាការកត់សម្គាល់ ជនជាប់ចោទបានឡើងនិយាយតែម្នាក់ឯង ក្នុងសវនាការ ដោយមិនទុកសិទ្ធិឲ្យភាគីដើមបណ្ដឹង ឬ មេធាវី និយាយឡើយ ។ ហេតុនេះ មេធាវីការពារជនជាប់ចោទ បានដើរចេញពីបន្ទប់សវនាការ ដោយបោះបង់សិទ្ធិការពារកូនក្ដី បន្តទៀត ។
ដោយឃើញសភាពបែបនេះ តុលាការបានសម្រេចលើកពេលសវនាការនេះទៅថ្ងៃក្រោយវិញ រីឯបុរសជនជាតិបារាំង ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារដដែល ។

គួររំលឹកថា នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិបារាំងរូបនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ការឃាត់ខ្លូននេះបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនសង្ស័យបានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើកុមារដោយការអូសទាញលួងលោមផ្តល់ ចំណីនិងឲ្យលុយបន្តិចបន្តួច។

មន្រ្តីនគរបាលបញ្ជាក់ថា ជនសង្ស័យ ប្រើវិធីអូសទាញលួងលោមផ្តល់ជាសំភារៈថវិកា ដើម្បីបានរួមភេទហើយមានកុមារចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង ៕

image

ដោយ៖ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print