ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគនបាលរាធានីភ្នំពេញ បានជិះប្រដេញចាប់ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាធានីភ្នំពេញ ហេីយផ្ទុះអាវុធជាច្រើនគ្រាប់ទេីបឃាត់ខ្លួនបាន នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។
នគរបាលជំនាញបានបង្ហេីបឲ្យដឹងថា ដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់សហការគ្នាបានធ្វើការតាមស្រាវជ្រាវរកក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងតែជិះម៉ូតូនៅលើផ្លូវ២០០៤ ភ្លាមនោះដែរសមត្ថកិច្ចក៏បានជិះប្រដេញពីក្រោយរហូតខណះជនសង្ស័យដឹងខ្លួនក៏ជិះរត់យ៉ាងលឿនឆ្ពោះមកផ្លូវ២៧១ រហូតមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឃាត់បានជនសង្ស័យម្នាក់រួមវត្ថុតាងម៉ូតូឌ្រីមសង់មួយគ្រឿងបញ្ជូនទៅស្នងការក្រុង។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតែធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










