ផ្ទុះអាវុធជាច្រេីនគ្រាប់​ ឃាត់ខ្លួនជនសង្ស័យបានម្នាក់​ពាក់ព័ន្ធករណីលួចកាច់កម៉ូតូយ៉ាងសកម្ម

ចែករំលែក៖

​ ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃស្នងការដ្ឋាននគនបាលរាធានីភ្នំពេញ​ បានជិះប្រដេញចាប់ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាធានីភ្នំពេញ​ ហេីយផ្ទុះអាវុធជាច្រើនគ្រាប់ទេីបឃាត់ខ្លួនបាន​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

នគរបាលជំនាញបានបង្ហេីបឲ្យដឹងថា ដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់សហការគ្នាបានធ្វើការតាមស្រាវជ្រាវរកក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងតែជិះម៉ូតូនៅលើផ្លូវ២០០៤ ភ្លាមនោះដែរសមត្ថកិច្ចក៏បានជិះប្រដេញពីក្រោយរហូតខណះជនសង្ស័យដឹងខ្លួនក៏ជិះរត់យ៉ាងលឿនឆ្ពោះមកផ្លូវ២៧១ រហូតមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឃាត់បានជនសង្ស័យម្នាក់រួមវត្ថុតាងម៉ូតូឌ្រីមសង់មួយគ្រឿងបញ្ជូនទៅស្នងការក្រុង។

...

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតែធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print