«លោក ហ៊ុន ម៉ានី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ!»

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព២ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍ថា ទោះក្នុងកាលៈទេសៈណាក៏ដោយកូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ។ ក្នុងន័យនេះ ការចងចាំមិនមែនដើម្បីគុំគួននោះឡើយ ប៉ុន្តែជាការរំលឹកខ្លួនឯងជាប្រចាំថាយើងត្រូវរួបរួម និងត្រូវប្រែក្លាយការឈឺចាប់ ការប្រមាថ ឱ្យទៅជាកម្លាំងសាមគ្គី ទន្ទឹមនឹងបន្តជំរុញការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។

លោក​ ហ៊ុន​ ម៉ានី​ បានគូសបញ្ជាក់ផងដែរថា ផ្ទាំងគំនូរនេះ បានបង្ហាញនូវស្លាកស្នាម នៃការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបានកើតមានឡើង ដែលនេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស។ ជាមួយគ្នានេះ វាក៏បានបង្ហាញផងដែរថាយើងទាំងអស់គ្នានៅទីនេះមិនភ្លេចការលះបង់សាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនរបស់យើង ហើយក៏មិនបានភ្លេចដែរ ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណជិត៨ម៉ឺននាក់ ដែលជាជនភៀសសឹក មិនទាន់អាចត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញបាននាពេលនេះ។

យ៉ាងណាមិញ លោកបានរំលឹកផងដែរថា ទោះបីជួបប្រទះការលំបាកយ៉ាងណា សូមបងប្អូន អ៊ុំ ពូមីង ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាឱ្យបាននូវឯកភាពជាតិ ដើម្បីឆ្លងផុតឧបសគ្គនានាទាំងអស់គ្នា។ លោក​ក៏បានលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ និងដើម្បីអនាគតនៃកូនចៅជំនាន់ក្រោយរបស់យើង។

...

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិតរៀបចំ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមចំណែកធ្វើឱ្យគម្រោងនេះទទួលបានភាពជោគជ័យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានរៀបចំដោយជោគជ័យនៅខេត្តសៀមរាប៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print