នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ចាត់ទុកជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអុីរ៉ង់ថាជា “ការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ” ហើយបានរិះគន់ប្រទេសទាំងពីរចំពោះការមិនពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ។
នាយករដ្ឋមន្ត្រី Mark Carney បាននិយាយនៅថ្ងៃទី 3 ខែមីនាថា កាណាដាគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអុីរ៉ង់ ពីព្រោះ “កម្មវិធីនុយក្លេអ៊ែរគឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ”។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែនោះមិនមែនជាការគាំទ្រដោយគ្មានលក្ខខណ្ឌទេ។ យើងមិនចូលរួមក្នុងសង្គ្រាមនោះទេ ហើយយើងក៏មិនទាមទារអ្វីជាថ្នូរនឹងការគាំទ្រនោះដែរ។ វាគ្រាន់តែជាជំហរច្បាស់លាស់របស់យើងប៉ុណ្ណោះ”។
នាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ជាថ្មីថា គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះត្រូវបានចងភ្ជាប់ដោយច្បាប់អន្តរជាតិ។ លោក Carney បានមានប្រសាសន៍ថា “កាណាដាកំពុងប្រឈមមុខនឹងពិភពលោកដោយសកម្មដូចដែលវាមាន ជាជាងការរង់ចាំដោយអកម្មសម្រាប់ពិភពលោកដែលយើងចង់បាន។ ទោះជាយ៉ាងណាក៏ដោយ យើងសោកស្តាយដែលត្រូវតែប្រកាន់ជំហរនេះ ពីព្រោះជម្លោះបច្ចុប្បន្នគឺជាឧទាហរណ៍មួយទៀតនៃការបរាជ័យនៃសណ្តាប់ធ្នាប់អន្តរជាតិ”៕ ដោយធីរីណា
រូបថត: vnexpress










