យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅដីចម្ការមួយកន្លែងក្នុងស្រុកភ្នំព្រឹក

ចែករំលែក៖

បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅដីចម្ការមួយកន្លែងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីចម្ការឈ្មោះ តុញ ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ សមត្ថកិច្ចចុះទៅពិនិត្យឃើញថាជាប្រភេទគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ។

បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយខាងមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាពផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print