ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្ត ត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖នៅវេលាម៉ោង៣រសៀល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្តនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

1. ជនសង្ស័យឈ្មោះ រឿង សុខពៅ ភេទ ស្រី អាយុ៣៦ ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះជួលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

២.ជនសង្ស័យឈ្មោះ ប៊ុន ណាប់ ភេទ ប្រុស អាយុ៤៦ ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះជួលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

  សំភារះដែរបាត់ ៖ កាលពីយប់ថ្ងៃទី26ខែកុម្ភៈ ចន្លោះម៉ោង 3:30ទាបភ្លឺ ខ្ញុំដេកលក់ចោរចូលគាស់បង្អួត ចោរបានលូកយក សំភារះមួយចំនួន មាន 

ទូរសព្ទ៍ដៃម៉ាកIPhone 16proMax ពណ៍Gold ទូរសព្ទខ្ញុំបាត់បានដាក់រូបថតនៅលើអេក្រង់ទូរសព្ទរូបខាងលើហ្នឹង

IMEI: 353099464265862 (បញ្ចាក់ជាប់ ICloud)

លុយដុល្លារ 620$.សោឡាន.កាតធនាគារABA.ពាក់មីឡាន ។

    ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចកាលពីយប់ថ្ងៃទី26ខែកុម្ភៈ ចន្លោះម៉ោង 3:30ទាបភ្លឺ ខ្ញុំដេកលក់ចោរចូលគាស់បង្អួត ចោរបានលូកយកមែននៅចំណុចខុនដូរមួយកន្លែងនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    បច្ចុប្បន្ន នេះ ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍ស្រចកប្រគល់អោយសមត្តកិច្ចខណ្ឌបឹងកេងកង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print