ខេត្តកំពត÷នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មានភាពភ្ញាក់ផ្អើលករណីឃាតកម្ម ១កើតឡើងនៅចំណុចភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពតបង្កឡើងដោយជនសង្ស័យឈ្មោះ សឹង មាគ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ជនសង្ស័យបានធ្វើសកម្មភាពយកវត្ថុរឹងមុតកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ៖
១/ឈ្មោះ អ៊ុកស៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាង លើ(ត្រូវចំករចំហៀងខាងឆ្វេងពីរកន្លែង ត្រូវចំក្បាលពីក្រោយចំនួនបួនកន្លែងបណ្ដាលឱ្យស្លាប់នៅនិងកន្លែង) និង២/ឈ្មោះ ពេជ្រ ញឹប ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ)(ត្រូវក្បាលខាង ក្រោយបីកន្លែង កខាងឆ្វេងមួយកន្លែង) ។
មូលហេតុ: ដោយសង្ស័យគុំនំ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងស្នងការនិងកម្លាំងអធិការរដ្ឋាននគរបាលស្រុកអង្គរជ័យកំពុងស្រាវជ្រាវនិងអនុវត្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះទាំង២នាក់កម្លាំងជំនាញប្រគល់ជូនអាជ្ញាធរភូមិឃុំធ្វើបុណ្យតាមប្រពៃណី ៕










