ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនហេីយជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េដែលបើកទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរស០២នាក់ភាគីខាងម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ រីឯតៃកុងរថយន្តបានចុះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាម បណ្ដោយផ្លូវជាតិលេខ៤( ចំណុចមុខវត្តស្ងួនពេជ្យ) ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខ កំពង់ចាម 3B-0782 បើកបរដោយតៃកុងម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ចំណុចទល់មុខវត្តស្ងួនពេជ្យ ស្រាប់តែគេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូម៉ាកHONDA CLICK ពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ កណ្ដាល 1AF-3218 ជិះឌុប គ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅបញ្រ្ចាស់គ្នាពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយរថយន្តកូរ៉េចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យផ្ទប់នៅកញ្ចក់ ស្លាប់បាត់បង់ជីវិតទាំង២នាក់ភ្លាមៗ រីឯតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលឲ្យរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ងកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










