ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកខឿនសួនផ្លូវរួចបន្តទៅបុករះដើមឈើបណ្តាលឲ្យបាក់រំលំចំនួន៨ដើមហើយរថយន្តបង្កដាច់កង់ម្ខាងទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៤ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវR3ក្នុងសង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលលើតហេតុគេឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-7928 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវR3ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតជ្រុលទៅបុកខឿនសួនផ្លូវរួចបន្តទៅបុករះដើមឈើរបាក់ចំនួន៨ដើម រថយន្តមិនទាន់អស់ល្បឿនបន្តបើកទៅមុខជិ១ មួយគីឡូត៍ដី ដោយស្ថានភាពរថយន្តដាច់កង់មុខមួយចំហៀងផ្នែងខាងឆ្វេងទើបទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់បាន។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










