Joao Pedro រកបាន Hat-trick លើកដំបូងរបស់ខ្លួនក្នុង Premier League ការប្រជែងកៅអី Champions League កាន់តែតានតឹង

ចែករំលែក៖

កីឡាករប្រេស៊ីល Joao Pedro រកបានបីគ្រាប់ក្នុងមួយប្រកួត (Hat-trick) លើកដំបូងរបស់ខ្លួនក្នុង Premier League ខណៈ Chelsea FC វាយបកឈ្នះម្ចាស់ផ្ទះ Aston Villa FC 4-1 កាលពីថ្ងៃពុធ ហើយឡើងឆ្លងកាត់ Liverpool FC ក្នុងតារាង ដោយការប្រជែងកៅអី UEFA Champions League កាន់តែតានតឹង។

 

Chelsea ស្ថិតនៅលេខ 5 មាន 48 ពិន្ទុពី 29 ប្រកួត ខណៈ Villa នៅលេខ 4 មាន 51 ពិន្ទុពីចំនួនប្រកួតដូចគ្នា ប៉ុន្តែទម្រង់លេងនៅលីគមិនសូវល្អ ដោយឈ្នះតែ 2 ប្រកួតក្នុង 9 ប្រកួតចុងក្រោយ។

 

Douglas Luiz បើកការនាំមុខឲ្យ Villa តាំងពីដើមប្រកួត ប៉ុន្តែវាជាគ្រាប់បាល់តែមួយដែលម្ចាស់ផ្ទះអាចធ្វើបាន។ Chelsea ចាប់ផ្តើមគ្រប់គ្រងការប្រកួត និងបង្ហាញភាពខ្លាំងរហូតដល់ទទួលជ័យជម្នះ។

 

Hat-trick របស់ Pedro ធ្វើឲ្យគាត់មាន 14 គ្រាប់ក្នុងលីគរដូវកាលនេះ ខណៈ Cole Palmer ក៏រកបានមួយគ្រាប់ផងដែរ ក្នុងការបង្ហាញទម្រង់ល្អបំផុតរបស់ Chelsea ក្រោមការដឹកនាំគ្រូថ្មី Liam Rosenior។

 

Pedro បាននិយាយថា៖

“វាជាយប់ពិសេសសម្រាប់ខ្ញុំ។ Hat-trick មកនៅពេលត្រឹមត្រូវ។ បន្ទាប់ពីចាញ់ Arsenal យើងបានបង្ហាញថាយើងចង់សម្រេចអ្វីមួយ។ 3 ពិន្ទុនេះសំខាន់ណាស់។ ឥឡូវយើងត្រូវបន្តមើលទៅមុខ”។

...

 

បច្ចុប្បន្ន Pedro រកបាន 9 គ្រាប់ក្នុងចំណោម 9 ប្រកួតចុងក្រោយរបស់ក្រុមតោខៀវ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print