អន្តរជាតិ : កិច្ចប្រជុំលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤បានប្រារព្ធបើកនៅសភាប្រជាជនក្រុងប៉េកាំង។ មេដឹកនាំបក្សនិងរដ្ឋរួមមាន លោក Xi Jinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ លោកLi Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសចិនក្នុងឆ្នាំ២០២៦ គឺកំណើនសេដ្ឋកិច្ចឈានដល់ ៤,៥%-៥% និងខិតខំប្រឹងប្រែង សម្រេចឱ្យបានកំណើនកាន់តែលឿនក្នុងការងារជាក់ស្តែង, អត្រាបាត់បង់ការងារក្នុងទីក្រុង មានប្រមាណ ៥,៥% បង្កើនឱកាសការងារថ្មីក្នុងទីក្រុងលើសពី ១២ លាននាក់,វិសាលភាពកំណើននៃថ្លៃទំនិញប្រើប្រាស់របស់ប្រជាពលរដ្ឋមានប្រមាណ ២%, ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងស្របពេលនឹងកំណើនសេដ្ឋកិច្ច, សមតុល្យការទូទាត់អន្តរជាតិមានតុល្យភាពជាទូទៅ, ទិន្នផលស្បៀងមានបរិមាណប្រមាណ ៧០០ ពាន់លានគីឡូក្រាម, បរិមាណបញ្ចេញកាបូនិកនៃ GDP ក្នុងមួយឯកតាត្រូវបានកាត់បន្ថយប្រមាណ ៣,៨%៕
ប្រភព : (CCFR)










