ភ្នំពេញ : នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- ឮថាមេដឹកនាំសៀមសុំបើកច្រកព្រំដែនវិញដើម្បីស្តារសេដ្ឋកិច្ច បើកយ៉ាងម៉េចបើសៀមវាយកម្ទេចការិយាល័យច្រកព្រំដែនអស់ហើយ?
២- បើចង់ឲ្យបើកច្រកព្រំដែនឡើងវិញ លុះត្រាតែសៀមកសាងអាគារការិយាល័យគ្រប់ស្ថាប័នជំនាញសងខ្មែរជាថ្មីឲ្យដូចដើមវិញ?
៣- សៀមមានគំនុំជាមួយកម្ពុជាជារៀងរហូត ដូច្នេះសៀមរករឿងខ្មែរជារៀងរហូតគ្មានថ្ងៃបន្ធូរបន្ថយសភាពការណ៍ជាមួយខ្មែរទេ។ សៀមរករឿងខ្មែរយើងដើម្បីបានឡេះវ៉ៃយើង?
៤- នៅតាមតំបន់ដែលសៀមចូលកាន់កាប់ក្នុងទឹកដីខ្មែរ សៀមតែងបានយករថក្រោះ កាំភ្លើងធំមកបង្កប់លាក់ទុករួចជាស្រេច ដូច្នេះកុំសង្ឃឹមថាសៀមវាដកថយចេញពីដីខ្មែរឲ្យសោះ?
៥- ជាទ្រឹស្តីសង្គ្រាម គីវ៉ៃដល់ណាគឺកាន់កាប់ដល់នោះ ចឹងបានជាសៀមប្រើល្បិចក្រោយបទឈប់បាញ់សៀមចូលកាន់កាប់ដីខ្មែរដោយស្រួលហើយនៅកាន់កាប់បន្តបន្ទាប់ក្នុងទឹកដីកម្ពុជា?
៦- សង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្ត្រាអែលកំពុងឡើងកម្តៅខ្លាំងគួរឲ្យព្រួយបារម្ភចំពោះជោគវាសនាពិភពលោក ម្ខាងៗសុទ្ធតែរិះរកវិធីកម្ទេចគូសត្រូវខ្លួន អ៊ីរ៉ងប្រើដ្រូនតម្លៃ២ម៉ឺនបាញ់កាំជ្រួចអាមេរិកតម្លៃ៤លាន?
៧- សង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្ត្រអែល និងអ៊ីរ៉ង់កំពុងដំណើរការមិនទាន់ដឹងថានរណាចាញ់ឈ្នះទេ ការនិយាយរបស់មនុស្សមួយចំនួនមិនទាន់យកជាការបានទេ អ្នកកាន់ជើងសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកឈ្នះប្ញមានប្រៀបជាង ឯអ្នកកាន់ជើងអ៊ីរ៉ង់ថាអ៊ីរ៉ងមានប្រៀប?
៨- ឆ្លងកាត់ការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃនេះគេជឿថាភាគីទាំងសងខាងមិនទាន់ប្រើអាវុធអស់ពីលទ្ធភាពទេ គឺនៅមានអាវុធធ្ងន់ជាងដែលបានប្រើសព្វថ្ងៃ មិនទាន់បានប្រើ?
៩- កុំមើលស្រាលកម្លាំសព្វាវុធរបស់អ៊ីរ៉ង់ បើសិនជាអ៊ីរ៉ងគ្មានអាវុធត្រៀមប្រយុទ្ធទេ អ៊ីរ៉ង់មិនហ៊ានចេញមុខប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្ត្រាអែលទេ ។
១០- ដូច្នេះអ៊ីរ៉ងប្រាកដជាមាននៅអាវុធដ៏មានសក្តានុសពលអ្វីមួយទុកប្រើនាទីចុងក្រោយហើយ ទោះជាមហាអំណាចព្រួតគ្នាវាយ ក៏មិនប្រាកដជាអាចសម្លាប់អ៊ីរ៉ង់បានដោយងាយដែរ?
ដោយ : សិលា










