អន្តរជាតិ : នៅព្រឹកថ្ងៃទី៥ ខែមីនា កិច្ចប្រជុំលើកទីបួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ មេដឹកនាំបក្ស និងរដ្ឋចិន មានលោកXi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ និងស្តាប់របាយការណ៍ការងាររដ្ឋាភិបាលរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន ។ នារសៀលថ្ងៃដដែលនេះ គណៈប្រតិភូនានានៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងធ្វើកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាល។
ដោយឡែក នាព្រឹកថ្ងៃទី ៥ ខែមីនា សមាជិកសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនក៏បានចូលរួមពីធីបើកកិច្ចប្រជុំលើកទីបួន នៃសភាតំណាងប្រជាជនទូទាំងប្រទេសនីតិកាលទី១៤ ហើយនិងរៀបចំធ្វើកិច្ចប្រជុំជាក្រុមនៅរសៀលថ្ងៃដដែលនេះ៕
...
ប្រភព : (CCFR)










