រថយន្តដឹកប្រេងឥន្ធនៈបុករះរថយន្តពីរគ្រឿងនិងកង់បីមួយគ្រឿងគាបតៃកុងរថយន្តម្នាក់បាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តដឹកប្រេងមួយគ្រឿងសង្ស័យដាច់ហ្វ្រ័ងជ្រុលទៅបុករះរថយន្តឃ្លប់ចំនួន២គ្រឿងនិងកង់បីមួយគ្រឿងអូសគាបជាប់តៃកុងរថយន្តឃ្លប់ម្នាក់បណ្តាលឱ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ជួយអន្តរាគមន៍គាស់យកចេញបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៩និង៥០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះជុំ ចាន់ធី  ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅនៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ខដង្កោ រាជធានីភ្នំពេញ រងរបួសបាក់ជើងខាងឆ្វេង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លប់២គ្រឿងធ្វេីដំណេីរស្របគ្នាតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F-1921 ធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនទៅបុករថយន្តឃ្លប់ដែលបេីកបរនៅខាងមុខមួយគ្រឿង​ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករថយន្តឃ្លប់មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 3F-8775  បណ្ដាលឱ្យគាបជាប់ជនរងគ្រោះជាតៃកុងរថយន្តឃ្លប់នៅក្នុងរថយន្តអូសជាង២០ម៉ែត្របន្តទៅបុកកង់មួយគ្រឿងទៀត។
ប្រភពដដែលបានបន្តថា​ ភ្លាមៗនោះតៃកុងរថយន្តដឹកប្រេងក៏បានចុះពីលើរថយន្តរួចរត់គេចខ្លួនបាត់​ ។ បន្ទាប់មកកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ក៏បានចុះមកធ្វើអន្តរាគមន៍គាស់យកជនរងគ្រោះទៅមន្ទីរពេទ្យ។

...

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទាំងបីគ្រឿងនិងកង់បីទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print