វត្តកែវសិក្ខាគិរីស្វារៈ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពានរបស់ថៃ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៍មាន​ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ​ បានចុះផ្តិតយករូបភាព នៃវត្តកែវសិក្ខាគិរីស្វារៈ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។

វត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសុទ្ធសាធ សម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ បែជាត្រូវរងគ្រោះដោយ ការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងទៅវិញ។

សូមរម្លឹកជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ ខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព និងប្រាសាទបុរាណ ផងដែរ។

ភ័ស្តុតាងទាំងនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កឡើងដោយកងកម្លាំងឈ្លានពានថៃ ដែលបានរំលោភច្បាប់សង្គ្រាម និងច្បាប់អន្តរជាតិ ដែលបានចែងយ៉ាងច្បាស់ថា មូលដ្ឋានស៊ីវិល និងប្រជាជនស៊ីវិល នឹងមិនត្រូវជ្រើសជាគោលដៅនៅក្នុងសង្រ្គាមជាដាច់ខាត៕ដោយ​៖តារា​

...

រូបភាព​៖​ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print