ចោរលួចម៉ូតូពីខេត្តកំពត២នាក់ មកសំងំលាក់ខ្លួននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចក្របួចបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​លួច​ម៉ូតូ​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ស្រាវជ្រាវ និង​ឃាត់ខ្លួន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពី​ខេត្តកំពត ហើយ​មក​ស្នាក់​នៅ​លាក់ខ្លួន​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​លួច​ម៉ូតូ​ខាងលើ​បាន ដោយ​យោង​តាម​ពាក្យបណ្ដឹង​ផ្ទាល់មាត់​របស់​ជន​រង​គ្រោះ​ឈ្មោះ យួន ឡាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​បី ឃុំ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពតបាន​ប្ដឹង​ទៅ​លើ​ឈ្មោះខា សុខ​គី​ន ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ខ្លួន​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១K-៧០៦៥ នៅ​ខេត្តកំពត ថ្ងៃ​ទី​២៧ ខែ កុម្ភៈ ឆ្នាំ​២០២៦ កន្លង​ទៅ ។

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​វេលា​ម៉ោង​៩​និង​៣២​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែ មីនា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា ជន សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ខា សុខ​គី​ន ហៅ​ខេន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បូ​រី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ តុង ហៅ​សាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជាង​ចាក់​សាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ ។

...

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១K-៧០៦៥ ដែល​ជា​របស់​ជន​រង​គ្រោះ ។ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print