ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​៖​ ភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយ​ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងបង្កើនស្តង់ដារ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ វ៉ាង​ វិនពីន​ ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២៦ថា​៖​ លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយ លោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន ។

លោក​ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ បានបញ្ជាក់ថា​ ភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។

...

ជាមួយគ្នានេះ​ លោក​ វ៉ាង​ វិនពីន​ ជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print