ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនិងបង្គោលភ្លើងសូឡា០១ដើមបានរងការខូចខាតក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំភ្នំសំពៅ និងឃុំស្នឹង នៃស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ផ្ទះដែលរងការ ខូចខាតទាំង២០ខ្នង ក្នុងនោះមានឃុំស្នឹងខូចខាតចំនួន១០ខ្នង រលំបង្គោលភ្លើងសូឡា០១ដើម និងឃុំភ្នំសំពៅខូចខាតចំនួន១០ខ្នង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។
...
ជាមួយគ្រោះធម្មជាតិនេះដែរ អាជ្ញាធរ និងសត្ថកិច្ចបាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំនៃផលប៉ះពាល់ និងសាវតាគ្រួសាររងគ្រោះផងដែរដើម្បីរាយការណ៍បន្តទៅថ្នាក់ដឹកនាំស្រុកនិងខេត្ត ក៏ដូចជាសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងគោលបំណងដោះ ស្រាយជំនួយបឋមដល់ពួកគាត់ផងដែរ៕










