ពលករខ្មែរ៣៦នាក់ស៊ីឈ្នួលបេះផ្លែឈើនៅខេត្តឈៀងម៉ៃគ្មានច្បាប់ទម្លាប់ត្រូវតម្រួតថៃចាប់ ហើយគ្រោងបញ្ជូនមកវិញតាមច្រកដូងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ៣៦នាក់ ដែលទៅស៊ីឈ្នួលបេះផ្លែឈើដោយគ្មានច្បាប់ ទម្លាប់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវ បានតម្រួតថៃចាប់ខ្លួនហើយគ្រោងបញ្ជូនមកវិញ តាមច្រកអន្តរជាតិដូង ក្នុងស្រុក កំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាល អន្តោប្រវេសន៍ច្រកអន្តរជាតិដូងបានឲ្យ ដឹងថា លោកមិនទាន់ទទួលបានព័ត៌មាន នេះនៅឡើយទេ ប៉ុន្តែលោកថា ការចាប់ខ្លួនពលករខ្មែររបស់ភាគីថៃខាងលើនេះ ហើយ បញ្ជូនមកវិញតែងតែកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ដូចច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងដូច្នេាះដែរ ។

យោងតាមមន្រ្តីយោធាដែលប្រចាំការ នៅច្រកអន្តរជាតិមួយនេះបានឲ្យដឹងថា កម្លាំងតម្រួតថៃផ្នែកអន្តោប្រវេសន៍ប្រចាំ ខេត្តឈៀងម៉ៃត្រៀមនឹងបញ្ជូនខ្លួនពលករខ្មែរ ដែលលបលួចឆ្លងដែនខុសច្បាប់ចំនួន៣៦នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ ដំបង ខណៈដែលពួកគេទាំងអស់កំពុងធ្វើដំណើរចេញពីខេត្តឡាំភូនឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើការងារជាកម្មករបេះ ផ្លែឈើ ។

មន្រ្តីយោធាបានបញ្ជាក់ថា នៅវេលា ម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងតម្រួតនៃអធិការដ្ឋានស្រុកមឿង ខេត្តឡាំភូន ប្រទេសថៃ បានចេញប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនបាន ប្រទះឃើញពលករខ្មែរមួយក្រុមដែលក្នុង នោះមានក្មេងមានចាស់កំពុងធ្វើដំណើរ លើដងផ្លូវឈៀងម៉ៃក្នុងទិសដៅពីខេត្តឡាំភូនឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃត្រង់ ចំណុច ភូមិ៧ ឃុំអ៊ុមោង ស្រុកឡាំភូន ។ ដោយមានការសង្ស័យព្រោះគេសង្កេត ឃើញមានអីវ៉ាន់សំពីងសំពោងផងនោះ ទើបក្រុមតម្រួតបានឃាត់ពួកគេទាំងអស់គ្នាដើម្បីធ្វើការសាកសួរទើបដឹងថា ពួកគេគឺជាពលករខ្មែរកំពុងស្វែងរកការងារធ្វើ នៅក្នុងប្រទេសថៃ ព្រមទាំងគ្មានច្បាប់អនុ ញ្ញាតថែមទៀត ដោយពុំមានច្បាប់ឆ្លងដែន នោះឡើយ ក៏ត្រូវក្រុមតម្រួតថៃឃាត់ ខ្លួនតែម្តង ក្នុងនោះមានអនីតិជន៧នាក់ ផងដែរ។ ប៉ុន្តែកម្លាំងតម្រួតថៃពុំបានធ្វើ ទារុណកម្មលើរាងកាយ ឬរឹបអូសទ្រព្យ សម្បត្តិរបស់ពលករណាម្នាក់ឡើយ ព្រមទាំងបានប្រគល់ទៅឲ្យខាងជំនាញធ្វើការ តាមផ្លូវច្បាប់ ៕

2-2 2-3 2-1

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print