ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ នៅក្នុងការធ្វើដំណើរពីខេត្តមណ្ឌលគិរី ឆ្ពេាះទៅកាន់ខេត្តរតនគិរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិ ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រមទាំងផ្តល់ថវិកាមួយចំនួនផងដែរ។ តាមរយៈការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនេះ ឃើញថាពួកគាត់គឺមានមុខរបរ និងជីវភាពធូធារ ព្រមទាំងមានលំនៅស្ថានរស់នៅសមរម្យ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបស្មើៗគ្នាដោយមិនប្រកាន់និន្នាការនយោបាយនៅទូទាំងប្រទេស៕
វុធ ឥសាន្ត
...