នៅពេលនេះព្យុះ Merniti បានបកបោកចូលចិនដីគោកស្ថិតនៅក្នុងខេត្តហ្វូជៀន ក្រោយពេលឆ្លងកាត់កោះតៃវ៉ានបំផ្លាញទ្រព្យសម្បត្តិយ៉ាងដំណាំនៅទីនោះ។
ក្រោយពេលព្យុះនេះបកបោកចូលដល់ចិនដីគោក បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងបាក់ដីនៅជិតតំបន់សៃមេន ខេត្តហ្វូជៀន។
សារព័ត៌មានស៊ីនហួរបានផ្សាយថា ឥទ្ធិពលព្យុះដ៏មហិមា Meranti ដំបូងឡើយ បានវាយប្រហារតំបន់ភាគខាងត្បូងតៃវ៉ាន់ ដែលមានកម្លាំងខ្យល់ ៣៧០គីឡូម៉ែតក្នុង១ម៉ោង លាយឡំជា ភ្លៀងធ្លាក់ខ្លាំងផងដែរ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Meranti ជាព្យុះមានឥទ្ធិពលខ្លាំងក្លា ដែលបានវាយប្រហារប្រទេសហ្វីលីពីន កាលពី ឆ្នាំ២០១៣ ហើយបច្ចុប្បន្នកំពុងបង្កការបាក់ដីនៅចិនដីគោក ដែលមានកម្លាំងខ្យល់ ២៣០គីឡូម៉ែតក្នុង ១ម៉ោង ជាមួយនឹងការប៉ាន់ស្មានថា កម្លាំងខ្យល់នឹងមានរហូតដល់ទៅ ២៨០គីឡូម៉ែតក្នុង១ម៉ោង បណ្ដាលឲ្យទ្រព្យសម្បត្តិរដ្ឋ និងឯកជនត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
រដ្ឋាភិបាលចិនបានចាត់វិធារការជាបន្តដើម្បីជួយដល់ពលរដ្ឋទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើងបង្កដោយព្យុះខាងលើ។ ពលរដ្ឋរស់នៅតាមតំបន់ភ្នំត្រូវបានស្នើរឲ្យជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយបានការបាក់ដីនាពេលកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី