កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣  ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាស់ ប្រព្រឹត្តបទល្មើសនៅចំណុច ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈជនសង្ស័យបានជិះម៉ូតូដឹកប្រពន្ធចេញពីកន្លែងផឹកស៊ីមួយកន្លែងហើយបានឃើញនឹងទៅជួយអ្នកស្គាល់គ្នាកំពុងប្រកែកឈ្លោះគ្នាជាមួយភាគីម្ខាងទៀតមានគ្នា០៣នាក់ ក៏មានប្រតាយតប់គ្នាបានឃើញជនសង្ស័យមានសៀតអាវុធខ្លីនៅចង្កេះ០១ដើមក៏បុរសទាំង០៣នាក់ស្ទុះទៅចាប់យកអាវុធនោះបាន ទន្ទឹមនោះក៏មានសមត្ថកិច្ចមូលដ្ឋានចុះល្បាតបានមកសល់ហើយក៏ចាប់ឃាត់ជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរនិងធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន សមត្ថកិច្ចបានចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ មុំ សាវន្ត័ ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរបើកបរ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  (មានផ្ទុកនូវសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន: អាវុធខ្លីបាញ់គ្រាប់ជ័រ ម៉ាកGlock 17 Gen5 ពណ៌ខ្មៅ បង់អាវុធចំនួន០១ ពណ៍ខ្មៅ , ដំបងរលាស់ចំនួន០១ដើម , ម៉ូតូម៉ាក SUZUKI NEX ពណ៌ខ្មៅ ផ្លាកលេខ ខ ម 1.1168,
វិទ្យទាក់ទងចំនួន០១ ,ស្រោមកាតចំនួន០១, ខ្សែកាតមានអក្សរកងរាជអាវុធហត្ថ, អត្តសញ្ញាណប័ណ្ណចំនួន០១, ទូរស័ព្ទដៃម៉ាក iPhone 7 ពណ៌ខ្មៅ , ទូរស័ព្ទដៃម៉ាក Redmi ពណ៌ផ្ទៃមេឃចំនួន០១, កាបូបពណ៌ដី។

បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ខមានជ័យ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print