លោកត្រាំ៖ «កងទ័ពអ៊ីរ៉ង់ រលាយសូន្យអស់ហើយ រីឯនាវារបស់ពួកគេ ក៏លិចទៅបាតសមុទ្រអស់ដែរ»

ចែករំលែក៖

អន្តរជាតិ : ក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃសុក្រទី៦ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរអំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាដំណើរការយ៉ាងណាហើយ ស្រាប់តែពេលនោះលោកបញ្ជាក់ថា៖ «កងទ័ពអាមេរិកកំពុងធ្វើបានយ៉ាងអស្ចារ្យបំផុត! កងទ័ពអ៊ីរ៉ង់រលាយសាបសូន្យអស់ហើយ រីឯនាវារបស់ពួកគេក៏ខ្ទេចអស់ដែរ»។

លោកនិយាយថា៖ «កងទ័ពជើងគោកនិងជើងទឹករបស់ពួកគេត្រូវបានកម្ទេចអស់ហើយ។ ប្រព័ន្ធទំនាក់ទំនងរបស់ពួកគេក៏ត្រូវបានកាត់ផ្ដាច់អស់ដែរ។ មេដឹកនាំអ៊ីរ៉ង់ពីរជំនាន់ សុទ្ធតែស្លាប់ ឥឡូវពួកគេធ្លាក់មកដល់មេដឹកនាំជំនាន់ទីបីហើយ។ ចំណែកកងទ័ពអាកាសរបស់ពួកគេក៏ត្រូវបានកម្ទេចចោលទាំងស្រុងតែម្ដង។ ពួកគេមាននាវា៣២គ្រឿង។ ឥឡូវ លិចទៅបាតសមុទ្រអស់ហើយ»។

មុននេះ នៅក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទូរទស្សន៍ NBC លោកត្រាំអះអាងរួចហើយថា អ៊ីរ៉ង់បានបាត់បង់អ្វីៗគ្រប់យ៉ាង បន្ទាប់ពីទទួលរងសម្ពាធយោធាយ៉ាងខ្លាំង៕

...

ប្រភព៖ BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print