ខេត្តកំពង់ស្ពឺ÷ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានសហការស្រាវជ្រាវមុខសញ្ញាក្មេងបង្ហោះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៤ មុខរោងចក្រកាត់ដេរវ៉ាសាន់ ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង និងបានឃាត់មនុស្ស ២ នាក់៖
(១)-ឈ្មោះ ហោ ភាល័ក្ខ (ហ្វី) ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបង្ហោះ ទីលំនៅភូមិគ្រើល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និង (២)-ឈ្មោះ ឃឿន យូដា ភេទប្រុស អាយុ១៦ឆ្នាំ អ្នករួមដំណេីរទីលំនៅភូមិព្រៃកន្ទ្រង់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បញ្ជាក់ថាមុខសញ្ញាក្មេងទាំង២ដែលសមត្ថកិច្ចឃាត់នេះ ពួកគេបានទទួលស្គាល់ថា ខ្លួននិងបក្ខពួកបានបង្ហោះម៉ូតូនៅចំណុចផ្លូវជាតិលេខ៤ មុខរោងចក្រវ៉ាសាន់ពិតមែន កត្ដាជំរុញព្រោះតែ មានមនុស្សច្រេីនក្បែររោងចក្រ ចង់អួតសម្ដែងឫទ្ធិ ថាអស្ចារ្យ ។
វិធានការ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាក nex ផ្លាកលេខ ភ្នំពេញ 1KB-1815 ពណ៌ក្រហមលាយស ដោយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរយៈ៩០ថៃ្ង ចំណែកក្មេងទាំង២ កោសក់ធ្វេីពលកម្មអនាម័យអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអោយអប់រំប្រដៅកូនកុំឱ្យបន្ដធ្វេីទង្វេីបែបនេះទៀត៕










