អន្តរជាតិ៖ វីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី៦ ខែមីនា បានបង្ហាញកងម៉ារីនចក្រភពអង់គ្លេស អនុវត្តបេសកកម្មឈ្លបយកការណ៍នៅក្នុងតំបន់ទឹកកកភាគខាងជើងប្រទេសន័រវែស មុនពេលប្រតិបត្តិការនៅមហាសមុទ្រអាកទិករបស់សម្ព័ន្ធយោធាណាតូដ៏សំខាន់។ កងទ័ពជើងទឹក បាននិយាយថា ប្រតិបត្តិការទាំងនេះ ត្រូវបានធ្វើឡើងក្នុងការត្រៀមសម្រាប់សមយុទ្ធ Cold Response 26 របស់ណាតូ ជាសមយុទ្ធអាកទិកទ្រង់ទ្រាយធំពាក់ព័ន្ធនឹងកងទ័ពចំនួន២៥.០០០នាក់ មកពី១៤ប្រទេស ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៩ ខែមីនា។
កងនាវាឈ្លបយកការណ៍ឆ្នេរសមុទ្រ (SRT) ជាអង្គភាពជំនាញនៅក្នុងប្រតិបត្តិករទូកកងកម្លាំងកម្មង់ដូរ ត្រូវបានបណ្តុះបណ្តាលឱ្យវាយតម្លៃដែនដីតំបន់ឆ្នេរដោយសម្ងាត់ ដើម្បីកំណត់ទីតាំងចូលចតឲ្យបានល្អបំផុតសម្រាប់កងកម្លាំងសម្ព័ន្ធមិត្ត។ បេសកកម្មទាំងនេះ ត្រូវបានគេស្គាល់ថាជាប្រតិបត្តិការកម្លាំងឈានមុខ ត្រូវបានរៀបចំដើម្បីធានាសុវត្ថិភាពនៅឆ្នេរ បំផ្លាញទីតាំងសត្រូវ និងផ្តល់ប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់កងកម្លាំងតាមពីក្រោយ។
កងម៉ារីន ត្រូវបានបណ្តុះបណ្តាលយ៉ាងទូលំទូលាយនៅក្នុងស្ថានភាពនៅតំបន់មហាសមុទ្រអាកទិក ស៊ូទ្រាំនឹងសីតុណ្ហភាពទាបដល់-៣០អង្សាសេ និងស្ថានភាពសមុទ្រ ដោយបេសកកម្មតម្រូវឱ្យពួកគេហែលទឹក ដែលស្ទើរតែកកសម្រាប់ការឈ្លបយកការណ៍៕ដោយ៖តារា










