តោះ! មកស្វែងយល់ពីការគ្រប់គ្រងប្រតិកម្មអាណាហ្វីឡាក់ទិក!

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីការស្វែងយល់ពីការគ្រប់គ្រងប្រតិកម្មអាណាហ្វីឡាក់ទិក មានដូចខាងក្រោម៖

 

ក) និយមន័យ៖

– ប្រតិកម្មអាណាហ្វីឡាក់ទិក គឺជាប្រតិកម្មអាលែ្លកហ្ស៊ីដែលកើតឡើងយ៉ាងឆាប់រហ័សដែលគំរាមកំហែងដល់អាយុជីវិត។ វាអាចនឹងកើតឡើងបន្ទាប់ពីប៉ះពាល់នឹងសារធាតុបង្កអាលែ្លកហ្សែនច្រើនប្រភេទរួមមាន៖ ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង និងពិសរបស់សត្វ ។

– ប្រតិកម្មអាណាហ្វីឡាក់ទិកធ្ងន់ធ្ងរ គឺជាការគំរាមកំហែងដល់អាយុជីវិតដោយមានការប៉ះពាល់ផ្លូវដង្ហើម ដកដង្ហើម និងចរន្តឈាមរត់។ ហើយអាចកើតឡើងដោយស្បែកនៅធម្មតា ឬមានសម្ពាធឈាមថយចុះ(ស្យុក)។

 

ខ) មូលហេតុ៖

អាណាហ្វីឡាក់ទិក កើតឡើងបន្ទាប់ពីប៉ះពាល់សារធាតុអាល់លែ្លកហ្សែនដូចជា ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង ម្សៅក្នុងស្រោមដៃ ពិសសត្វ។

 

គ) សញ្ញា និងរោគសញ្ញា៖

សញ្ញា និង រោគសញ្ញានៃប្រតិកម្មអាណាហ្វីឡាក់ទិកជាទូទៅកើតឡើងក្នុងរយៈតែប៉ុន្មានវិនាទី ឬនាទីបន្ទាប់ពីប៉ះពាល់សារធាតុអាលែ្លកហ្សែន។

 

១) រោគ និង រោគសញ្ញាប្រតិកម្មអាល់លែ្លកហ្ស៊ីពីស្រាលទៅមធ្យម៖

– ហើមបបូរមាត់ ហើមមុខ ហើមភ្នែក

– ចេញកន្ទួលក្រហមលើស្បែក ឬកន្ទាលត្រអាក និងរម៉ាស់ស្បែក

– ឈឺឆៀបៗនៅក្នុងមាត់

– ឈឺពោះ ក្អួត រាគ

 

២) រោគសញ្ញាធ្ងន់ធ្ងរមាន១ក្នុងចំណោមរោគសញ្ញាខាងក្រោម៖

– ពិបាកដកដង្ហើម ឬដកដង្ហើមលឺសូរសំឡេងខ្លាំង

– ហើមអណ្តាត ហើមបំពង់ក ឬតឹងក្នុងបំពង់ក

– ពិបាកនិយាយ ឬសំឡេងស្អក

– ដកដង្ហើមតឹងលឺសូរសំឡេងហួចតិចៗ ឬ ក្អកជាប់

– វិលមុខ ងងឹតមុខ ឬដួលសន្លប់

– ស្លេក និងទន់ល្មើយ ចំពោះក្មេង

– ឈឺពោះ ក្អួត រាគ ជាសញ្ញាប្រតិកម្មអាល់លែ្លកហ្សីបណ្តាលមកពីចាក់ថ្នាំ ឬពិសសត្វ

...

«ប្រសិនបើបងប្អូនជួបបញ្ហា ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកមន្ទីរពេទ្យដែលនៅជិតលោកអ្នក ដើម្បីពិគ្រោះ ព្យាបាលបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់»៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print