ខេត្តមណ្ឌលគិរី ៖ អនុវត្តន៍បទបញ្ជាយ៉ាងហ្មឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការនិងបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងខេត្ត មណ្ឌលគិរី កាលពីថ្ងៃ៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង ០១នាទី នៅលើដងផ្លូវលំស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអូរាំងដោយ មានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះស្រាវជ្រាវ និងបង្ក្រាបករណី ជួញដូររក្សាទុក និងប្រើ ប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅលើដងផ្លូវលំស្ថិតនៅក្នុង ភូមិពូត្រែង ឃុំដាក់ដាំស្រុកអូរាំង ខេត្តម ណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ។
ជនសង្ស័យចំនួន ៣នាក់ ៖
១/ឈ្មោះ ដាំ ទិ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិម្រាមទៀក ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២/ឈ្មោះ ប៊ុន វិបុល ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅ ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។
៣/ឈ្មោះ អ័ន ប្រុសពេជ្រ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ លើជនសង្ស័យទាំង ៣នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន ៣ នាក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។
មធ្យោបាយនិងសម្ភារៈវត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម ៖
១/ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ៣កញ្ចប់ធំល្មម ទម្ងន់ ៦.៨៣ ក្រាម (ថ្លឹងទាំងសំបក) , ២/ទូរស័ព្ទ ចំនួន៣ គ្រឿង (ម៉ាក IPHONE ១១ ពណ៌ លឿង ១គ្រឿង,ម៉ាក TECHNO ពណ៌ប្រាក់ ១គ្រឿង និងពណ៌ស ១គ្រឿង) , ៣/ម៉ូតូ ចំនួន២គ្រឿង ( ម៉ាក Wave គ្មានអាវ គ្មានក្បាំង ពណ៌ខ្មៅ ចំនួន០១គ្រឿង ,ម៉ាក Future ពណ៌កាហ្វេចំនួន០១ គ្រឿង) ។ , ៣/កាបូបស្ពាយ ពណ៌ខ្មៅចំនួន ២ ។ , ៤/ឧបករណ៍កែច្នៃសម្រាប់ជក់និងថង់សម្រាប់វេចខ្ជប់គ្រឿងញៀនមួយចំនួន។ , ៥/ប្រាក់រៀលចំនួន ១០៣,០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ ចំនួន៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធី៕










