អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនិងមន្រ្តីជាន់ខ្ពស់មួយចំនួន រួមទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិលោកPete Hegseth បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាសDoverនៅរដ្ឋDelaware ដើម្បីទទួលសពទាហានអាមេរិក ដែលបានពលីជីវិត នៅក្នុងសង្រ្គាមអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ សពទាហានអាមេរិកដែលដាក់ក្នុងក្តាមឈូសហ៊ុំព័ទ្ធដោយទង់ជាតិអាមេរិក បានដឹកមកកាន់សហរដ្ឋអាមេរិកតាមយន្តហោះ។
សូមជម្រាបជូនដែរថា សមាជិកយោធាអាមេរិកចំនួន៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ នៅប្រទេសគុយវ៉ែតកាលពីសប្តាហ៍មុន។ អ្នកទាំង៦នាក់ គឺជាសមាជិកនៃកងទ័ពបម្រុង ហើយត្រូវបានសម្លាប់នៅពេលដែលប្រព័ន្ធយន្តហោះគ្មានមនុស្សបើក បានជ្រែកចូលប្រព័ន្ធការការពារដែនអាកាស ដើម្បីវាយប្រហារមជ្ឈមណ្ឌលបញ្ជាការមួយនៅPort Shuaiba ប្រទេសគុយវ៉ែត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC ៕
(VAYO )










