អន្តរជាតិ : នៅថ្ងៃទី ៨ ខែមីនា មជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតលើកទីបួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានធ្វើសន្និសីទសារព័ត៌មាន ដោយអញ្ជើញលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសអំពីបញ្ហាទាក់ទងនឹងគោលនយោបាយការទូត និងទំនាក់ទំនងជាមួយក្រៅប្រទេសរបស់ចិន។
លោក Wang Yi បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាប្រទេសធំ ហើយ នរណាក៏មិនអាចកែប្រែគូភាគីបានទេ ប៉ុន្តែអាចផ្លាស់ប្តូរវិធីសាស្រ្តនៃទំនាក់ទំនងគ្នាបាន។ នោះគឺត្រូវរក្សាអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក ការពារខ្សែបន្ទាត់សំខាន់នៃការរួមរស់ដោយសហវិជ្ជមាន និងខិតខំប្រឹងប្រែងដើម្បីស្វែងរកអនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ប្រការនេះទើបសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ។
លោក Wang Yi បានបន្តថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងគ្នាដ៏ល្អប្រសើរ ដែលបានផ្តល់នូវការធានាជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការកែលម្អ និងការអភិវឌ្ឍទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ហើយក៏បានជំរុញឱ្យទំនាក់ទំនងរវាងភាគីទាំងពីរសម្រេចបានស្ថិរភាពជាទូទៅ។ ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងចិន-អាមេរិក របៀបវារៈសម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់បានរៀបចំរួចហើយ ។ អ្វីដែលត្រូវធ្វើពេលបច្ចុប្បន្ន គឺភាគីទាំងពីរត្រូវធ្វើការត្រៀមរៀបចំយ៉ាងហ្មត់ចត់ បង្កើតបរិយាកាសដ៏សមរម្យ គ្រប់គ្រងហានិភ័យឱ្យបានសមរម្យ និងលុបបំបាត់ការរំខានដែលមិនចាំបាច់៕
ប្រភព : (CCFR)










