សន្និសីទកាសែតក្រោមប្រធានបទការទូត លោក Wang Yi ៖ និម្មាបនកម្មពិភពលោកបម្រែប្រួលខ្លាំង ឥទ្ធិពលអន្តរជាតិរបស់ចិនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

អន្តរជាតិ ៖ មហាសន្និបាត លើកទី ៤ នៃ សភាតំណាង ប្រជាជន ទូទាំងប្រទេស ចិន នីតិកាល ទី ១៤ បាន បើកធ្វើសន្និសីទ កាសែត ក្រោម ប្រធានបទការទូត នៅ ព្រឹក ថ្ងៃទី៨ ខែមីនា ។

 

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បាន ថ្លែង ថា បច្ចុប្បន្ន និម្មាបនកម្ម ពិភពលោក មាន បម្រែ បម្រួល និង ភាពច្របូក ច្របល់ ប្រឡាក់ ប្រឡាគ្នា សង្គ្រាម និង ការប៉ះទង្គិច ផ្ទុះឡើង ជាញឹកញាប់ ។ ប្រទេសចិន កំពុងពន្លឿន ការកសាង ប្រទេស ខ្លាំង ក្លា និន្នាការ ស្តារ ភាពរុងរឿង របស់ ប្រជាជាតិ ឡើងវិញ គឺ មិនអាច រារាំង បាន ឥទ្ធិពល អន្តរជាតិ របស់ ចិន កើនឡើង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ។

 

លោក Wang Yi បានថ្លែងថា ក្នុងនាមជា កម្លាំងសន្តិភាព កម្លាំង ស្ថិរភាព និងកម្លាំង យុត្តិធម៌ ដ៏សំខាន់ បំផុត នៅលើពិភពលោក យើង មាន ជំនឿចិត្ត ចំពោះ អនាគត នៃ មនុស្សជាតិ យើង មានឆន្ទៈ រួមជាមួយបណ្តាប្រទេស ដែល ប្រកាន់ ក្តី ប្រាថ្នា ដូចគ្នា ឆ្ពោះទៅរក គោលដៅ ដ៏ ខ្ពង់ខ្ពស់ នៃការកសាង សហគមន៍រួម វាសនា សម្រាប់ មនុស្សជាតិ បន្ត ចារ ទំព័រ ថ្មី នៃ យុគសម័យ ដែល អភិវឌ្ឍ ដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការ និង ឈ្នះ -ឈ្នះ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print