គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៨ មីនា!

ចែករំលែក៖

 

ភ្នំពេញ​៖​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៦នេះ​ ជនសង្ស័យចំនួន១០នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦ករណីមានចំនួន៦ករណី ដោយឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១០នាក់។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន១០នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់(ស្រី ០នាក់),​ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)​ ,អ្នកមានផ្ទុកសារធាតុញៀន ២នាក់ ។

ចំណែកវត្ថុតាងចាប់យកសរុប ៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​៥៣៤,១៨ក្រាម។​ កេតាមីន(Ke)​ ស្មេីនិង​២៤,៨២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥២៧,៤៤ក្រាម និងKe ២៤,៨២ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ និងរាជធានីភ្នំពេញ​ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៧៤ក្រាម។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។ 

...

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print