ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦) បានកើតឡើងចំនួន ៥លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ០នាក់), រងរបួសសរុប ៧នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី៤នាក់) រងរបួសស្រាល៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ១៩នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់) ៕ដោយ៖តារា










