សង្ស័យម្ចាស់រថយន្តដាក់ជ្រុល ស្រវឹងស្រឿងៗ ជិះរថយន្តមកបង់សំណាញ់រយ៉ែធ្លាក់ចូលទឹក សំណាងណាស់ម្ចាស់វាយកញ្ចក់លូនចេញទាន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តវីស្តូ មួយគ្រឿងធ្លាក់លិចចូលក្នុងទឹកបាត់ឃើញតែកន្ទុយតំបូលក្រោយបន្តិច ខណៈម្ចាស់ស្រវឹងស្រឿងរយ៉ែថយក្រោយ។

 

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

 

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. នៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ ម្ចាស់រថយន្តខាងលើបានជួបជុំគ្នាផឹកស៊ី ខណៈពេលស្រវឹងស្រឿងៗ ក៏បានបើករថយន្តខាងលើមកបង់សំណាញ់ដើម្បីយកត្រីទៅក្លែម ពេលមកដល់ចំនុចកើតហេតុ ក៏បានរយ៉ែរថយន្តថយក្រោយ ក៏បានរអិលធ្លាក់ចូលទឹកប្រឡាយ តែម្តង. ភ្លាមៗនោះអ្នកបើកបររថយន្តខាងលើបានព្យាយាមវាយកញ្ចក់រថយន្តលូនចេញមកខាងលើដោយសុវត្ថិភាព៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print