អន្តរជាតិ៖ យោងតាមលោក Steve Witkoff បេសកជនពិសេសអាមេរិក រុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនបានចែករំលែកព័ត៌មានចារកម្មសម្ងាត់ជាមួយអ៊ីរ៉ង់អំពីមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។
ថ្លែងទៅកាន់ទូរទស្សន៍ CNBC កាលីថ្ងៃទី១០ មីនាសប្ដាហ៍នេះ លោក Witkoff បាននិយាយថា លោកមិនអាចបញ្ជាក់បានទេថាតើទីក្រុងមូស្គូបានផ្តល់ព័ត៌មានចារកម្មសម្ងាត់ដល់ទីក្រុងតេអេរ៉ង់ឬអត់ ប៉ុន្តែបាននិយាយថា មន្ត្រីរុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងនោះ។
លោក Witkoff បាននិយាយនៅពេលសួរអំពីរបាយការណ៍នៃការចែករំលែកព័ត៌មានចារកម្មសម្ងាត់របស់រុស្ស៊ីថា រូបលោកមិនមែនជាមន្ត្រីចារកម្មសម្ងាត់ទេ ដូច្នេះលោកមិនអាចប្រាប់អ្នកបានទេ។
លោកបាននិយាយថា មន្ត្រីរុស្ស៊ីបានបដិសេធការអះអាងទាំងនេះក្នុងអំឡុងពេលនៃការជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៩ មីនាសប្ដាហ៍នេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក លោក វ្ល៉ាឌីមៀ ពូទីន ។
លោក Witkoff និយាយថា រូបលោកអាចប្រាប់អ្នកទាំងអស់គ្នា ត្រឹម ថា នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី រុស្ស៊ី បាននិយាយថា ពួកគេមិនបានចែករំលែកទេ។ នោះហើយជាអ្វីដែលពួកគេបាននិយាយ។ ពួកលោកអាចត្រឹមតែស្លាប់ពាក្យសម្ដីរបស់ពួកគេតែប៉ុណ្ណោះ ។
ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ ដែលលោក ត្រាំ បានពិពណ៌នាថា “ល្អណាស់” លោក ពូទីន ត្រូវបានគេរាយការណ៍ថា បានបង្ហាញសំណើក្នុងគោលបំណងដោះស្រាយជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ឲ្យបានឆាប់រហ័ស។
លោក Witkoff បាននិយាយថា លោក និងលោក Jared Kushner ក៏បាននិយាយជាមួយលោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំងផងដែរ ដែលបានបញ្ជាក់ជាថ្មីអំពីចំណុចដូចគ្នានេះ៕
ដោយ៖តារា










