កម្លាំងផ្នែកជំនាញនគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១,៧៥០$

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨និង៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ ៖ លួច (ចូលក្នុងហាងកាហ្វេលួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ ១,៧៥០$) ឃាត់ខ្លួននៅចំណុចលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចហាងកាហ្វេ THE PEACE ទីតាំងផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២:២៨នាទីយប់រំលងអាធ្រាត្រ ។

 

ជនសង្ស័យឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ ជនសង្ស័យមានសារធាតុញៀន។

 

ជនរងគ្រោះឈ្មោះ ចាន់ ស៊ីណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

សម្ភារៈបាត់បង់-ទូកាសៀគិតលុយ ចំនួន០១ , Laptop ពណ៌ខ្មៅ ចំនួន០១ , ហ្គីតា ចំនួន០១ , តុនិងកៅអីចំនួន០២ឈុត , លុយចំនួន ៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) និងភេសជ្ជៈមួយចំនួន ។

...

 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print