ភ្នំពេញ ៖ យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ២៨៥ កប-សជណ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថានៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករ-កម្មការិនី និងនិយោជិតនឹងអាចឈប់សម្រាកបានក្នុងរយៈពេល៤ថ្ងៃ ដោយមានប្រាក់ឈ្នួល ធម្មតា ។
សេចក្តីជូនដំណឹងនេះក៏បានប្រកាសឲ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករ និយោជិត ឈប់សម្រាប់រយៈពេល៤ថ្ងៃ ដោយមានប្រាក់ឈ្នួល អំឡុងពេលភ្ជុំបិណ្ឌ នៅថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ និងខិតខំរៀបចំបើកប្រាក់ឈ្នួលឱ្យកម្មករ និយោជិត ឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយថា បើម្ចាស់រោងចក្រ សហគ្រាសមិនមានលទ្ធភាពបើកប្រាក់ឈ្នួលទាំងអស់ទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ទទួលបានប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយ មុនពេលបុណ្យភ្ជុំបិណ្ឌនេះដែរ ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖ប្រាថ្នា