លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនដទៃទៀតអញ្ជើញចូលរួមកិច្ចប្រជុំបិទមហាសន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ 

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១២ ខែមីនា មហាសន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានធ្វើកិច្ចប្រជុំបិទនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋចិនដទៃទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំ។

កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចដូចខាងក្រោម៖

សេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់រដ្ឋាភិបាល, សេចក្តីសម្រេចចិត្តស្តីពីការគ្រោងផែនការ៥ឆ្នាំទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ, «ក្រមច្បាប់ស្តីពីការការពារបរិស្ថាន និងអេកូឡូស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន», «ច្បាប់ស្តីពីការជំរុញសាមគ្គីភាព និងវឌ្ឍនភាពជនជាតិនៃសាធារណរដ្ឋប្រជាមានិតចិន», «ច្បាប់ស្តីពីផែនការអភិវឌ្ឍន៍ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន» និងសេចក្តីសម្រេចផ្សេងៗទៀត។ មហាសន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់ដោយជោគជ័យបន្ទាប់ពីបានបញ្ចប់របៀបវារៈទាំងអស់ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print