ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទីអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរ) ០១លើក នៅចំណុចក្រុមទី០៦ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៥នាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។
វត្ថុតាងដកហូតបានរួមមាន៖ បៀរចំនួន១ហ៊ូ, ភួយកន្សែងពោះគោសំរាប់ក្រាលពីលើចំនួន១ និងកំរាលក្រាលលេង និងសម្ភារៈមួយចំនួនទៀត ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានា ត្រឡប់ទៅមូលដ្ឋានវិញ៕










