ស្ត្រីបានដើរតួនាទីដ៏សំខាន់លើគ្រប់វិស័យ ដើម្បីរក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល                      

ចែករំលែក៖

ភ្នំពេញ៖  ស្ដ្រីបានដើរតួនាទីដ៏សំខាន់លើគ្រប់វិស័យដើម្បីរក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល ។

ស្ដ្រីជាមាតាពិភពលោក ជាឆ្អឹងខ្នងប្រទេសជាតិនិងបានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យដើម្បីឱ្យប្រទេសរក្សាបាននូវសន្តិភាព ការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរនិងប្រកបដោយចីរភាព។ លោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជាបានលើកឡើងដូចនេះ ក្នុងឱកាសខួបលើកទី១១៥ទិវានារីអន្តរជាតិ៨មីនា នៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ បានបញ្ជាក់ថា៖ សង្គមជាតិមួយកើតឡើងពីគ្រួសារតូចរួមបញ្ជូលគ្នា ដើម្បីឱ្យសង្គមមួយល្អបាន គឺត្រូវផ្តើមចេញពីគ្រួសារតួចនីមួយៗដែលមានស្ត្រីជាភរិយា ជាម្តាយ ជាជីដូន ជាអ្នកបង្កើតថែទាំ ណែនាំអប់រំ ទុកដាក់ផ្ទុងផ្តើមការងារផ្សេងៗបានល្អ។ ស្រ្តីពិតជាបានជួយជំរុញដល់ប្រទេសអាចរក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរ ដោយធានាបាននូវនិរន្តរភាពប្រកបដោយភាពប៉ិនប្រសប់។

លោកយូ ហេងហេង បានបញ្ជាក់ថា៖ ក្រោមការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ត្រីសម្រេចបានសមិទ្ធផលមួយចំនួនដូចជា ស្ត្រី និងក្រុមគ្រួសារបានទទួលផលពីសុខសន្តិភាព សុវត្ថិភាព កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចមានអត្រាខ្ពស់នៅក្នុងតំបន់។ កម្ពុជាសម្រេចបានសមភាពយេនឌ៍រ ក្នុងការអប់រំកម្រិតបឋម និងមធ្យមសិក្សា។ អត្រាមរណភាពមាតាថយចុះគួរឱ្យកត់សំគាល់។ កាត់បន្ថយអំពើហិង្សាលើស្ត្រី ស្ត្រីត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅក្នុងសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែរក្សាសុវត្ថិភាពនិងសន្តិភាព ។ ចំនួនស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកើនឡើងជាលំដាប់។ ដោយឡែកនៅក្នុងវិស័យអប់រំ ស្រ្តីនៅតែអាចចាត់ទុកថា ជាធនធានដ៍មានតម្លៃបំផុតក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។

លោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជាបានលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព បង្កើនចំណេះ ជំនាញ ពង្រឹងទំនាក់ទំនង ដើម្បីបំពេញភារកិច្ច/តួនាទីរបស់ខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែករក្សាបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសឆ្នាំ២០៣០ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print