ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារចុះរុះរេីតូបលក់ដូរដែលសាងសង់រំលោភមកលេីផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់ធ្នាប់ បរិស្ថាននិងបង្ករការកកស្ទះចរាចរណ៍ស្ទេីរាល់ថ្ងៃ ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយឃេីញបងប្អូនអាជីវករមួយចំនួនបានសាងសង់តូបតូចៗ ប្រភេទដែក នៅជាប់របងរោងចក្រ ហ្វអេវេី ខល័រ ហ្គាម៉ិន ឯ.ក ផ្លូវ១២៣ka ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រំលោភមកលេីចិញ្ចេីមផ្លូវសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ជាពិសេសបង្ករឱ្យស្ទះចរាចរណ៍ពេលកម្មករចេញពីធ្វេីការរោងចក្រ ទេីបលោក ដឹកនាំក្រុមការងារ ប្រជាការពារសង្កាត់ មេភូមិ ចុះរុះរេីចេញនិងណែនាំមិនអនុញាតិឱ្យពួកគាត់ដាក់តាំងលក់ដូរទៀតទេ។
លោកចៅសង្កាត់បន្ថែមថា ក្នុងករណីបងប្អូនអាជីវករលក់ដូរទាំងអស់មិនអនុវត្តន៍តាមសេចក្តីណែនាំ ក្រុមការងារនឹងចាប់ដកហូតយកមករក្សាទុកនៅសង្កាត់៕
ដោយ៖សុខាសែនជ័យ










