ភ្នំពេញ : នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- មុនចរចាJBC សៀមត្រូវតែដកកងទ័ពទៅកន្លែងដើមមុនបទឈប់បាញ់សិន មិនត្រូវរំលោភបទឈប់បាញ់ហើយមកចរចាទេ?
២- ការរំលោភបទឈប់បាញ់ចូលមកក្នុងទឹកដីកម្ពុជាហើយមកចរចាJBC គឺជាការដើរខ្សែលើកម្ពុជា?
៣- សៀមនិយាយហាក់ដូចជាមានសមានចិត្តចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាណាស់ បើពិតជាមានចេតនាល្អសៀមមិនមែនចូលឈ្លានពានយកទឹកដីកម្ពុជាហើយវាយកម្ទេចទ្រព្យសម្បត្តិខ្មែរបំបាត់តាងហើយកសាងថ្មីជាសៀមទេ?
៤- សៀមចង់រករឿងអ៊ីរ៉ង់ផង អ៊ីរ៉ង់នៅមិនទាន់និយាយពីសៀមលើកទ័ពរាប់ម៉ឺននាក់ទៅជួយច្បាំងនឹងអ៊ីរ៉ង់ផង?
៥- សៀមស្នើឲ្យUNជួយឲ្យមានការគោរពច្បាប់អន្តរជាតិ សៀមចេះស្រែករកច្បាប់អន្តរជាតិដែរ?
៦- ចុះសៀមដែលឈ្លានពានទឹកដីខ្មែរ តើសៀមមានគិតដល់ច្បាប់អន្តរជាតិទេ?
៧- បើសៀមមិនសុខចិត្តនឹងអ៊ីរ៉ង់បាញ់កប៉ាល់ដឹកប្រេងខ្លួន សៀមអាចវ៉ៃអ៊ីរ៉ង់ទៅ? ចង់សាកមើលទៅ?
៨- សៀមនៅតែបន្តដាក់ទូកុងតឺន័រក្នុងដីខ្មែរ រឿងអីសៀមមានបំណងចង់ដោះស្រាយបញ្ហាជាមួយកម្ពុជា?
៩- ពាក្យសំដីរបស់កន្និដ្ឋាគឺជាការបញ្ចេញមតិឯកជន គ្មានឥទ្ធិពលអីដល់សភាពការណ៍កម្ពុជានិងក្រៅប្រទេសទេ?
១០- បើដ្រូនអត្តឃាដអ៊ីរ៉ង់អាចបាញ់ទៅដល់រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ដ្រូនអ៊ីរ៉ង់ក៏អាចបាញ់ដល់ទីក្រុងបាងកកប្រទេសសៀមបានដែរ? ៕
ដោយ : លោក សុខ ឥសាន










