ខេត្តសៀមរាប ៖ អគ្គីភ័យបានឆាបឆេះឃ្លាំងលក់ពូកមួយកន្លែង នៅសង្កាត់ជ្រាវ អស់ទាំងស្រុង សំណាងល្អ មិនបណ្តាលឱ្យឆេះរាលដាលដល់ស្ថានីយ៍ប្រេងដែលជាប់របងគ្នា ព្រោះតែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើត ឡឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវខ្នារ ក្នុងភូមិខា្នរ ចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមបុគ្គលិក និងម្ចាស់ឃ្លាំងលក់ពូក បានឱ្យដឹងថា ករណីឆ្លេះឃ្លាំងលក់ពូក បានឆេះចេញពី ចង្ក្រានបាយ ខណៈពេលដែលពួកគាត់កំពុងអង្គុយលក់ នៅខាងមុខ ជាប់ហាងលក់បាយរបស់ម្ចាស់ឃ្លាំង ស្រាប់តែម្ចាស់ឃ្លាំងស្រែកចេញពីក្នុងចង្ក្រានថា ជួយផង ភ្លើងឆេះផ្ទះហើយ ។ ពេលនោះពួកគាត់ចំនួន ៣ ទៅ ៤ នាក់ ក៏បាននាំគ្នាអូសម៉ូតូចេញពីក្នុងកន្លែងលក់ពូកបាន៣គ្រឿង ។ ដោយសារភ្លើងឆេះខ្លាំងទៅៗ ម្ចាស់ឃ្លាំងក៏បានទូរសព្ទទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍។
បើតាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីឆេះឃ្លាំងលក់ពូកនេះ នៅមិនទាន់ដឹងមូលហេតុទេ ដោយសារកម្លាំងមកជួយអន្តរាគមន៍ ខណៈកំពុងឆេះខ្លាំងណាស់ មិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ៕










