រថយន្ត GAC AION បុកជាមួយរថយន្ត Toyota Camry រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តបាត់ដំបង÷ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត GAC AION បុកជាមួយរថយន្ត Toyota Camry រងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរមិនរងរបួស។

 

ករណីចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នៅលើផ្លូវ២០៧ ត្រង់ចំណុចប្រសព្វជាមួយផ្លូវ២០៨ មុខសណ្ឋាគារ ប្រេសុីដង់បាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក GAC AION ពណ៌ផ្កាឈូកស្រាល ពាក់ស្លាកលេខ ប.មានជ័យ 2F-6655 បើកបរនៅលើផ្លូវខាងលើលុះមកដល់ចំណុចកើតក៏បានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាក Toyota Camry 07 LE ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7147 ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងប៉ុន្តែសំណាងល្អអ្នកបើកបរទាំងពីមិនមានអ្នករងរបួស។

...

 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលក្រុងបាត់ដំបងរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print