ភ្នំពេញ÷ រថយន្តសេរីទំនើប២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងនៅមុខមន្ទីពេទ្យរុស្សុី។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ២៧១ ត្រង់ចំណុចទល់មុខមន្ទីរពេទ្យរុស្ស៊ីក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកToyota land cruiserពណ៌ស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-3677 បើកតាមបណ្តោយផ្លូវ២៧១លុះមកដល់ចំណុចកើតហេតុក៏បុកជាមួយរថយន្ដ Ford Ranger Wildtrak ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BG-2755 បណ្តាលឲ្យរងការខូចខាតទាំងសងខាងដោយឡែកអ្នកបើកបរមិនរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌមានជ័យរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា









